Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

លោក ចូ បៃដិន គ្រោងផ្តល់ថវិកា ដល់កម្មវិធីចាក់វ៉ាក់សាំង ៤ពាន់លានដុល្លារ ជូនបណ្តាប្រទេសក្រីក្រដឹកនាំដោយ WHO

Admin Alynana | Feb 19, 2021
លោក ចូ បៃដិន គ្រោងផ្តល់ថវិកា ដល់កម្មវិធីចាក់វ៉ាក់សាំង ៤ពាន់លានដុល្លារ ជូនបណ្តាប្រទេសក្រីក្រដឹកនាំដោយ WHO
Clinic narith

(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មានផែនការផ្ដល់ថវិកា ៤ពាន់លានដុល្លារដល់កម្មវិធីចាក់វ៉ាក់សាំង COVID-19 នៅតាមបណ្ដាប្រទេសក្រីក្រ ក្រោមកម្មវិធី COVAX ដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។

បើតាមក្រុមមន្ត្រីអាមេរិក លោក ចូ បៃដិន នឹងឆ្លៀត ក្នុងឱកាសចូលរួមកិច្ចប្រជុំ G7 តាមប្រព័ន្ធអនឡាញ នៅថ្ងៃសុក្រនេះ (ពេលវេលានៅវ៉ាស៊ីនតោន) ជាលើកដំបូងរបស់លោកក្នុងនាម ជាប្រធានាធិបតី ដើម្បីប្រកាសជាបន្ទាន់នូវការបរិច្ចាគថវិកា ២ពាន់លានដុល្លារដល់កម្មវិធី COVAX ដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) ដើម្បីធានានូវការទទួលបានការចាក់វ៉ាក់សាំង ប្រកបដោយតម្លាភាពនៅជុំវិញពិភពលោក។ ចំណែកឯថវិកា ២ពាន់លានដុល្លារដែលនៅសល់ ក៏នឹងត្រូវផ្ដល់ជូនក្នុងរយៈពេល ២ឆ្នាំខាងមុខផងដែរ ដើម្បីលើកទឹកចិត្តឱ្យប្រទេសជាម្ចាស់ជំនួយធំៗដទៃ ចូលរួមចំណែកនៅក្នុងកិច្ចការនេះ។

គួរបញ្ជាក់ថា កម្មវិធី COVAX មានគោលបំណងផ្ដល់វ៉ាក់សាំងយ៉ាងហោច ២ពាន់លានដូសនៅត្រឹមដំណាចឆ្នាំ២០២១នេះ ដោយគ្របដណ្ដប់លើ ២០ភាគរយ នៃប្រជាជនងាយរងគ្រោះនៅតាមបណ្ដាប្រទេសក្រីក្រ និងប្រទេសមានប្រាក់ចំណូលមធ្យម៕