Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ជប៉ុនបានប្រកាសពីការរកឃើញវីរុសអូមីក្រុងបំប្លែងថ្មី XE ទៅលើស្ត្រីម្នាក់ទើបមកដល់ចំណតអាកាសយានដ្ឋាន

Admin Alynana | Apr 12, 2022
ជប៉ុនបានប្រកាសពីការរកឃើញវីរុសអូមីក្រុងបំប្លែងថ្មី XE ទៅលើស្ត្រីម្នាក់ទើបមកដល់ចំណតអាកាសយានដ្ឋាន
Clinic narith

តូក្យូ៖ ជប៉ុនបានប្រកាសពីការរកឃើញករណីដំបូងនៃវីរុសអូមីក្រុងបំប្លែងថ្មី XE ទៅលើស្ត្រីម្នាក់ទើបមកដល់ចំណតអាកាសយានដ្ឋាន Narita ក្រុងតូក្យូ នេះបើតាមក្រសួងសុខាភិបាលប្រកាស កាលពីថ្ងៃទី១១ មេសា ២០២២។

ស្ត្រីវ័យ ប្រមាណជាង៣០រូបនេះ បានស្នាក់នៅសហរដ្ឋអាមេរិក ហើយគ្មានបង្ហាញរោគសញ្ញាអ្វីទេ បានទៅដល់ជប៉ុន កាលពីថ្ងៃទី២៦ មីនា។ ស្ត្រីមិនត្រូវបានបញ្ជាក់ពីអត្តសញ្ញាណច្បាស់រូបនេះបានចាក់វ៉ាក់សាំង ២ដូសរួចហើយ ប្រភេទ Pfizer ។

 

អង្គការសុខភាពពិភពលោកថា វីរុសនេះឆ្លងលឿនជាអូមីក្រុង ធម្មតា ប្រមាណ១១ដង ហើយអូមីក្រុងបំប្លែងថ្មី XE ប្រមាណ១១០០ ករណីត្រូវបានរកឃើញនៅអង់គ្លេស គិតត្រឹមថ្ងៃទី៥ មេសា៕
photo_2022-04-12_15-00-46japan-ap21287273884851-49a22232b70c9c944fe928e4b1257560f1621821