Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

តម្លៃប្រេងសាំងថ្មីចុះហើយ បងប្អូនចាក់ឲ្យពេញៗ ក្រសួងប្រកាសលក់ជូនប្រជាជនមុនថ្ងៃអុំទូកបងប្អូន

Admin Alynana | Nov 21, 2023
តម្លៃប្រេងសាំងថ្មីចុះហើយ បងប្អូនចាក់ឲ្យពេញៗ ក្រសួងប្រកាសលក់ជូនប្រជាជនមុនថ្ងៃអុំទូកបងប្អូន
Clinic narith

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម មុននេះបន្តិចបានឱ្យដឹងថា តម្លៃប្រេងសាំងដែលត្រូវលក់នៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នឹងត្រូវលក់នៅក្នុងតម្លៃ ៤.២៥០ រៀល/ក្នុង១លីត្រសម្រាប់សាំងធម្មតា EA92  និង ៤,២៥០ រៀល/ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

បើប្រៀបធៀបទៅនឹងតម្លៃប្រេងសាំងសប្តាហ៍ចាស់ ឃើញថាតម្លៃប្រេងសាំងគឺចុះថ្លៃ ១០០រៀល ចំណែកម៉ាស៊ូតវិញចុះថ្លៃ ១០០រៀល ។ ខណៈដែលតម្លៃប្រេងសាំងចាស់មានតម្លៃ ៤.៣៥០ រៀល/ក្នុង១លីត្រសម្រាប់សាំងធម្មតា EA92  និង ៤,៣៥០ រៀល/ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ 

គូសបញ្ជាក់ផងដែរថា បើផ្អែកតាមតម្លៃនៅលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ គឺត្រូវលក់ក្នុងតម្លៃ ៤,៥១៧ រៀល/លីត្រ សម្រាប់សាំងធម្មតា និងតម្លៃ ៤,៥១៧ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ ប៉ុន្តែដើម្បីជួយសម្រួលទៅដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រឹងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៦,៥ដុល្លារ/លីត្រ៕

២៣២៤