Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ឥណ្ឌា នឹងជំនួស អាមេរិក ក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោក លំដាប់លេខ ២ នៅឆ្នាំ ២០៧៥

Media LNN | Jul 11, 2023
ឥណ្ឌា នឹងជំនួស អាមេរិក ក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោក លំដាប់លេខ ២ នៅឆ្នាំ ២០៧៥
Clinic narith

ក្រុមហ៊ុន​ធនាគារ និងហិរញ្ញវត្ថុ Goldman Sachs បានចេញរបាយការណ៍ព្យាករណ៍ថ្មីថា ឥណ្ឌានឹងវ៉ាដាច់ប្រទេសជប៉ុន អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ដើម្បីក្លាយជាមហាអំណាចសេដ្ឋកិច្ចទី ២ របស់ពិភពលោកនៅឆ្នាំ ២០៧៥ ខណៈបច្ចុប្បន្ន ឥណ្ឌា​ស្ថិតនៅចំណាត់ថ្នាក់សេដ្ឋកិច្ចលេខ ៥ ។photo_2023-06-12_07-46-59-55

យោងតាមរបាយការណ៍របស់ Goldman Sachs បានឲ្យដឹងថា កត្តាដែលជំរុញឲ្យមានការព្យាករណ៍នេះឡើង គឺផ្អែកលើប្រជាសាស្រ្តអំណោយផល ការច្នៃប្រឌិត និងបច្ចេកវិទ្យា ការវិនិយោគដើមទុនខ្ពស់ និងការកើនឡើងផលិតភាពកម្មករ ស្របពេលបច្ចុប្បន្ន ឥណ្ឌាជាប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោកស្រាប់ផង ។

លើសពីនេះ​ ឥណ្ឌាបានដាក់អាទិភាពលើការបង្កើតហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសក្នុងការរៀបចំផ្លូវថ្នល់ និងផ្លូវដែក ដែលវាជាពេលវេលាដ៏សមស្របមួយសម្រាប់វិស័យឯកជនក្នុងការបង្កើនសមត្ថភាពលើការផលិត និងសេវាកម្ម ដើម្បីបង្កើតការងារបន្ថែមទៀត ជាពិសេសស្រូបយកកម្លាំងពលកម្មដ៏ធំណាមួយ ។967aec83ef58ffa0e49454cf0734c788-108

ដោយឡែកយោងតាមលោក Santanu Sengupta សេដ្ឋវិទូឥណ្ឌារបស់ក្រុមហ៊ុន Goldman Sachs Research និយាយថា ការច្នៃប្រឌិត ការបង្កើនផលិតភាពកម្មករ និងការវិនិយោគទុន ក៏នឹងក្លាយជាកត្តាជំរុញដ៏សំខាន់នៃកំណើនឆ្ពោះទៅមុខរបស់ឥណ្ឌាផងដែរ ។

ជាចុងក្រោយរបាយការណ៍នេះក៏បានកត់សម្គាល់ដែរថា ទោះយ៉ាងណា អត្រាការចូលរួមរបស់កម្លាំងពលកម្មនៅក្នុងប្រទេសឥណ្ឌា បានធ្លាក់ចុះក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ ដោយសារតែអត្រាចូលរួមរបស់ស្ត្រីនៅក្នុងកម្លាំងពលកម្ម គឺមានទាបជាងបុរស ៕